សូមស្វាគមន៍ប្រិយមិត្តដែលបានចូលមកទស្សនាវេបសាយយើងខ្ញុំ

វិធីស្ងោរស៊ុត ឲ្យមានរសជាតិឆ្ងាញ់

ស៊ុតមាន់គឺជាអាហារ ដែលប្រជាជនខ្មែរ និយមយកធ្វើម្ហូបជាទីបំផុត ដូចជាយកមកចៀន ឬស្ងោរជាដើម។ បើនិយាយពីរឿង ស្ងោរពងមាន់ នរណាក៏ចេះស្ងោរដែរ ប៉ុន្តែវិធីស្ងោរពងមាន់ ឲ្យ មានរស់ជាតិឆ្ងាញ់ ពុំមែននរណាក៏ចេះវិធីនោះឡើយ វិធីស្ងោរស៊ុតឲ្យឆ្ងាញ់ ងាយស្រួលទេ
 គឺមុនពេល ស្ងោរ ត្រូវយកម្ជុលដេរចោះ រន្ធត្រង់ពាក់កណ្តាលពង ដើម្បីកុំឲ្យពងបែក ហើយមិនត្រូវយកពងនេះទៅដាក់ស្ងោរក្នុងទឹក កំពុងពុះទេ ។ ប្រសិនបើយើងបង់អំបិល បន្តិចបន្តួច ធ្វើឲ្យពង ងាយស្រួលបកមិនជាប់សំបកឡើយ និងមានរសជាតិឆ្ងាញ់ ។ ពងមាន់នឹងកាន់តែ មិនជាប់សំបក ទៅទៀត ប្រសិនបើយកពងដែលស្ងោរហើយនេះ ទៅត្រាំទឹកត្រជាក់ មួយស្របក់សិនមុននឹងមកសំបកវា ៕

No comments:

Post a Comment

Blogger Widgets