សូមស្វាគមន៍ប្រិយមិត្តដែលបានចូលមកទស្សនាវេបសាយយើងខ្ញុំ

យល់ដឹង កាន់តែច្បាស់ អំពី ជំងឺបេះដូង


Srok-kh.blogspot.com
ជំងឺសរសៃ ឈាមបេះដូង អាទែរី (CAD) គឺជាមូលហេតុមួយ ធ្វើឱ្យមនុស្សស្លាប់ខ្ពស់ជាងគេ លើពិភពលោក ដែលមានចំនួនមួយ ក្នុងការស្លាប់បី។ ជំងឺសរសៃឈាមបេះដូងអាទែរី កើតឡើង នៅពេលដែល កំណកជាតិខ្លាញ់ផ្ដុំគ្នា នៅក្នុងសរសៃឈាមអាទែរី របស់បេះដូង ហើយចាប់ផ្ដើម ធ្វើឱ្យចរន្ដឈាមហូររួម ត្បៀតបន្ដិចម្ដងៗ និងនាំជាមួយ នូវអាការៈដូចជាចុក ឬ ឈឺទ្រូង។
រយៈពេលយូរទៅ កំណកនោះអាចកាត់ផ្ដាច់ ហើយកោសិកាឈាម មកកកផ្ដុំអាចស្ទះ នៅក្នុងរន្ធនោះ ដែលជាលទ្ធផលធ្វើឱ្យចរន្ដឈាម មិនអាចហូរទៅ សាច់ដុំបេះដូង ត្រូវបានបាំងយ៉ាងជិត ដែលធ្វើឱ្យបេះដូងគាំង។
ការដាក់ Stent ដើម្បីការពារជំងឺគាំងបេះដូង នៅពេលដែល អ្នកជំងឺបេះដូង ដែលមិនទាន់ឈាន ទៅដល់ ដំណាក់កាល គាំងបេះដូងនៅឡើយ ការព្យាបាលដោយ អន្ដរាគមន៍ ដូចជាការវះកាត់ ជួសជុលសរសៃ ឈាមបេះដូង អាចជួយទប់បញ្ហាបាន។
Srok-kh.blogspot.com
តាមរបៀបចាស់ ការវះកាត់ជួសជុល សរសៃឈាមបេះដូង គឺធ្វើដោយស៊កបញ្ចូលបំពង់តូច ទៅក្នុងសរសៃអាទែរី នៅភ្លៅ ដែលនៅជិតក្រលៀន។ តាមរយៈការប្រើកាំរស្មីអ៊ិច សរសៃអាទែរី ដែលស្ទះនោះ ត្រូវបានរកឃើញ និងវាអាចព្យាបាល បានដោយការស៊ូកដាក់ Stent ដូចរូប ខាងលើ។ ទោះជាយ៉ាងណាក៏ដោយ ការវះកាត់ជួសជុល សរសៃឈាមបេះដូង តាមរយៈសរសៃអាទែរី ភ្លៅអាចជួបកត្ដាគ្រោះថ្នាក់
ខ្លះដូចជាការហូរឈាម ក្នុងពោះ រឺក៏អាចធ្លាយ សរសៃអាទែរី។ អ្នកជំងឺត្រូវការដេករាបស្មើ រយៈពេល ៦ម៉ោង ក្រោយពេលវះកាត់ ដើម្បីការពារ ការហូរឈាម នៅកន្លែងវះស៊កបំពង់។ បញ្ហាទាំងនេះ អាចដោះស្រាយបាន ជាមួយការប្រើសរសៃអាទែរីតាមកដៃ។
លោកវេជ្ជបណ្ឌិត Alvin Ng CheeKeong គ្រូពេទ្យពិគ្រោះយោបល់ ឯកទេសបេះដូង នៅមន្ទីរពេទ្យ Raffles បានមាន ប្រសាសន៍ថា “ដល់ទៅ ៨០% នៃផលវិបាកទាក់ទង នឹងការវះកាត់ ដាក់បំពង់ ក្នុងសរសៃឈាម ទៅកាន់បេះដូង ជាធម្មតាកើតឡើង ដោយសារការដាក់បំពង់តាមសរសៃភ្លៅ។ ការដាក់បំពង់ តាមសរសៃកដៃគឺលុបបំបាត់ កត្ដាគ្រោះថ្នាក់ ទាំងនេះ ដោយធ្វើឱ្យការវះកាត់ មានសុវត្ថិភាពជាងមុន និងវះកាត់តិចតួច សំរាប់អ្នកជំងឺ។”
“ភាពងាយស្រួល គឺជាអត្ថប្រយោជន៍របស់អ្នកជំងឺ ដែលពួកគេអាចធ្វើចលនាភ្លាម ក្រោយពីវះកាត់រួច។ ការស៊កបំពង់តាមសរសៃ
អាទែរីនៅកដៃ គឺមានលក្ខណៈល្អ សំរាប់អ្នកជំងឺដែល មិនសាកសម នឹងការវះកាត់ជួសជុល សរសៃឈាមតាមសរសៃភ្លៅ ដូចជា
អ្នកជំងឺដែលធាត់”។
ការពន្យាអាយុ ក្រោយពីគាំងបេះដូងម្ដង
ពេលខ្លះការព្យាបាល ដោយអន្ដរាគមន៍ អាចនឹងយឺតពេល ដូចដែលអ្នកជំងឺធ្លាប់ទទួលរង ការគាំងបេះដូង ម្ដងរួចមកហើយ។ ទោះបីជា បានរស់រានបន្ទាប់ ពីគាំងបេះដូងម្ដង ក៏ដោយ ក៏ប៉ុន្ដែបេះដូង របស់អ្នកជំងឺ ជាទូទៅខ្សោយ ជាងមុន និងមិនអាចបំពេញ តួនាទីបានដូចមុន
នោះទេ ដែលជាហេតុនាំឱ្យមានបញ្ហា។
ដើម្បីពន្យាអាយុ ឱ្យរស់នៅបានក្រោយ ពីស្ថានភាពដ៏គ្រោះថ្នាក់នេះ លោកវេជ្ជបណ្ឌិតអាចវះកាត់ ដាក់ថ្មជំនួយបេះដូង ទៅក្នុងខ្លួនអ្នកជំងឺ។ ថ្មជំនួយបេះដូង គឺជាឧបករណ៍ ដែលត្រួតពិនិត្យ និងកែតម្រូវចង្វាក់បេះដូង ដែលមិនប្រក្រតី។ វាអាចកំរិតចង្វាក់បេះដូង ដែលមិនប្រក្រតី និងអាចកែឡើងវិញ នៅចង្វាក់បេះដូង ប្រសិនជាចាំបាច់។
លោកវេជ្ជបណ្ឌិត Abdul Razakjr Bin Omar គ្រួពេទ្យពិគ្រោះយោបល់ ឯកទេសបេះដូង នៅមន្ទីរពេទ្យ Raffles បានមានប្រសាសន៍ថា “អ្នកជំងឺ ដែលនៅក្នុងក្រុមគ្រោះថ្នាក់ គួរដាក់ថ្មជំនួយបេះដូង។ ដោយសារ អស្ថេរភាព ពីធម្មជាតិ របស់បេះដូង នៅពេលដែលវាខ្សោយ រឺក៏មានជំងឺ លោកអ្នកនឹង មិនអាចដឹងថា នៅពេលណា ដែលចង្វាក់បេះដូងបន្ទាប់ អាចរឺមិនអាច លោតជាធម្មតានោះទេ។ ថ្មជំនួយបេះដូង ដែលបានដាក់ គឺដូចជាមានការធានារ៉ាប់រង អាយុជីវិត អញ្ជឹងដែរ។”
“ជាមួយក្រុមឯកទេស ជំនាញបេះដូង, មជ្ឈមណ្ឌលបេះដូង Raffles ផ្ដល់ជូនសេវា និងការវះកាត់ យ៉ាងទូលំទូលាយ។ ភាពបន្ដធ្វើឱ្យប្រសើរឡើង ទាំងសេវាវេជ្ជសាស្ដ្រ និងទាំងការអនុវត្ដ បានពង្រឹងមជ្ឈមណ្ឌលបេះដូង Raffles ជាទីកន្លែង ដ៏ប្រជាប្រិយសំរាប់អ្នក
ជំងឺបេះដូង គ្រប់ប្រភេទ” នេះជាការមានប្រសាសន៍ របស់លោកវេជ្ជបណ្ឌិតណង Ng Wai Linគ្រូពេទ្យពិគ្រោះយោបល់ ឯកទេសបេះដូងនៅមន្ទីរពេទ្យ Raffles ។
សម្រាប់ ព័ត៌មានបន្ថែម សូមទំនាក់ទំនង ការិយាល័យ ទំនាក់ទំនងមន្ទីរពេទ្យ Raffles
គ្លីនិកលីស្រីវិណាភ្នំពេញ
ផ្ទះលេខ 339A, ផ្លូវលេខ 163, ទួលទំពូង ក្រុងភ្នំពេញ
ទូរស័ព្ទដៃៈ    017 978 999, 012 990 988
ទូរសារៈ        023 994 686
ភ្នាក់ងារតំណាងមន្ទីរពេទ្យ បរទេស Medical Care Assistant
113 Parkway Square 5th Floor, Mao Tse Toung Blvd, S/K Toul Svay Prey 1Chamkamorn, Phnom Penh, Cambodia.
ទូរស័ព្ទដៃៈ  092 899 699 / 097 766 82 66
ទូរស័ព្ទលើតុៈ 023 666 1234

No comments:

Post a Comment

Blogger Widgets