សូមស្វាគមន៍ប្រិយមិត្តដែលបានចូលមកទស្សនាវេបសាយយើងខ្ញុំ

វិធីធ្វើជ្រក់ស្ពៃ

 វិធីធ្វើជ្រក់ស្ពៃក៏មិនខុសពីវិធីធ្វើជ្រក់សណ្តែក
បណ្តុះដែរ។
  1.  គ្រឿងផ្សំ៖
       
    • ​ស្ពៃ(ស្ពៃហាងឬស្ពៃជើងទា)
    •  
    • ទឹកអង្ករ (ទឹកបាយ)
    •  
    • អំបិល
    •  
    • ប៊ីចេង
  2. របៀបធ្វើ៖
    • លាងស្ពៃអោយស្អាត ពុះជា២ ឫជា៤ រឺមិនបានបាច់ពុះទៅតាមទំហំស្ពៃ។ រួចដាក់ក្នុងឆ្នាំង វឺអ្វីដែលអាចដាក់ទឹកក្តៅបាន។ដាក់អំបិលអោយប្រៃបន្តិច។
    • ដាំទឹកអង្ករអោយពុះ (ទឹកអង្ករគឺទឹកដែលបានមកលាងអង្ករ។ប្រើទឹកបាយពុះក៏បានដែរ គ្រាន់តែបានតិច) ចាក់ទឹកដែលពុះក្នុងឆ្នាំងស្ពៃ ធ្វើយ៉ាងណាអោយលិចស្ពៃ។ ពេលវាត្រជាក់ចាក់ដាក់ក្នុងក្រល បិទគំរបអោយជិត ទុករយៈពេល៣ថ្ងៃ អាចបរិភោគបានហើយ។

អត្ថបទបញ្ចូលដោយ : Sivon

No comments:

Post a Comment

Blogger Widgets