ប៉ារ៉ាសេតាម៉ុល អាចបង្កឲ្យបាត់បង់ជីវិត
ពួកអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យ Edinburgh (អង់គ្លេស) ទើបនឹងធ្វើការព្រមានលើទស្សនាវដ្តី British Journal of Clinical Pharmacology (អង់គ្លេស) ថា ប៉ារ៉ាសេតាម៉ុល ថ្នាំបន្ថយការឈឺចាប់មួយប្រភេទ ត្រូវបានប្រើប្រាស់ទូទៅបំផុតលើពិភពលោកអាចបង្កការបាត់បង់ជីវិត ។
តាមរយៈនោះ អ្នកគ្រាន់តែលេបច្រើនជាង២គ្រាប់ថ្នាំប៉ារ៉ាសេតាម៉ុលតាមកម្រិតណែនាំរបស់វេជ្ជបណ្ឌិតក្នុងរង្វង់ប៉ុន្មានថ្ងៃអាចគ្រោះថ្នាក់ដល់អាយុជីវិត ។
ថ្វីត្បិតពួកវេជ្ជបណ្ឌិតសុទ្ធតែយល់ថា ប៉ារ៉ាសេតាម៉ុល( acetaminphen) អាចបង្កអន្តរាយដល់សមត្ថកិច្ចថ្លើម ប៉ុន្តែ ពួកអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Esinburg ទើបនឹងរកឃើញបន្ថែមថា ថ្នាំនេះនៅអាចបង្កគ្រោះថ្នាក់ដល់ផ្នែកជាច្រើនផ្សេងទៀតក្នុងសរីរាង្គ និងអាចនាំដល់ការបាត់បង់ជីវិត ។
តាមពួកអ្នកស្រាវជ្រាវ ស្ថានភាពគ្រោះថ្នាក់នេះអាចបង្កឡើងដោយការប្រើប្រាស់ច្រើនជាង២គ្រាប់តាមកម្រិតណែនាំរបស់វេជ្ជបណ្ឌិតក្នុងរង្វង់ប៉ុន្មានថ្ងៃឬប៉ុន្មានសប្តាហ៍ ។
ពួកអ្នកស្រាវជ្រាវទូន្មានថា ស្ថានភាពប្រើប្រាស់ប៉ារ៉ាសេតាម៉ុលហួសកម្រិតងាយកើតឡើងបំផុត ពិសេសចំពោះអ្នកត្រូវទ្រាំទ្រជំងឺឈឺចាប់រ៉ាំរ៉ៃ ។ ហើយការប្រើថ្នាំនេះហួសកម្រិតក្នុងរយៈពេលច្រើនថ្ងៃ ច្រើនសប្តាហ៍ឬច្រើនខែតែងតែគ្រោះថ្នាក់ជាងប្រៀបនឹងការប្រើប្រាស់ច្រើនគ្រាប់ក្នុងពេលតែមួយ ។
ប៉ារ៉ាសេតាម៉ុល ត្រូវបានប្រើប្រាស់ពីបណ្តាឆ្នាំ ១៩៥០ ក្រោមឈ្មោះ ផ្សេងៗគ្នាជាច្រើនលើទីផ្សារ ទូទៅបំផុតគឺ២ប្រភេទ Panadol និង Tylenol ៕
No comments:
Post a Comment