សូមស្វាគមន៍ប្រិយមិត្តដែលបានចូលមកទស្សនាវេបសាយយើងខ្ញុំ

របៀបធ្វើងាំង៉ូវសាច់មាន់

  • បរិមាណមនុស្សទទួលទាន ៖ ២នាក់
  • រយៈពេលរៀបចំគ្រឿងផ្សំ ៖ ៥នាទី
  • រយៈពេលចម្អិន ៖ ២៥នាទី
  1. គ្រឿងផ្សំ
    • សាច់មាន់ មួយចំហៀង
    • គល់ស្លឹកគ្រៃ ១គល់
    • ស្លឹកក្រូចសើច ២សន្លឹក
    • រំដេង ១ចំណិត
    • ផ្សិតចំបើង ១០០ក្រាម
    • ងាំង៉ូវ ១គ្រាប់
    • អំបិល ១ស្លាបព្រាកាហ្វេ
    • ស្ករស ១ស្លាបព្រាកាហ្វេ
    • ប៊ីចេង ១ស្លាបព្រាកាហ្វេ របៀបរៀបចំគ្រឿងផ្សំ
    • គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ត្រូវលាងឱ្យស្អាត
    • សាច់មាន់ត្រូវលាងទឹកឱ្យស្អាត កាប់តូចៗល្មម
    • ផ្សិតត្រូវលាងឱ្យស្អាត។
          • របៀបធ្វើ ដំបូងដាក់ដាំទឹកឱ្យពុះ បន្ទាប់មកសឹមដាក់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេងចូលទុកឱ្យពុះសាថ្មី ទើបដាក់សាច់មាន់ចូលរម្ងាស់រយៈពេល២០នាទី។ ក្រោយពីសាច់មាន់ផុយត្រូវដាក់ងាំង៉ូវ និងផ្សិតចំបើងចូល បន្ទាប់មកដាក់ប៊ីចេង ស្ករស អំបិលចូលទុកឱ្យពុះ លៃឱ្យមានរសជាតិជូរប្រៃបន្ដិចទើបឆ្ងាញ់។ បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស។ អត្ថបទដោយ៖ លោក ញ៉ែម ស៊ីវន
          • No comments:

            Post a Comment

            Blogger Widgets