សូមស្វាគមន៍ប្រិយមិត្តដែលបានចូលមកទស្សនាវេបសាយយើងខ្ញុំ

ឆាគ្រឿងសាច់គោ

ឆាគ្រឿសាច់គោមើលទៅដូចជា
ធម្មតាតែឆ្ងាញ់។









    គ្រឿងផ្សំ
    • សាច់គោ (សាច់ស្រួយ ឬសាច់កំភួន)
    • គល់ស្លឹកគ្រៃហាន់ ខ្ទឹមស រមៀត ស្លឹកក្រូចសើច រំដេង
    • សណ្តែកដីលីង
    • ម្ទេសប្លោកបៃតង
    • ខ្ទឹមបារាំង
    • ប្រេងឆា ស្ករ អំបិល
  1. របៀបធ្វើ
    • ហាន់សាច់គោជាចំណិតតូចៗ។
    • បុកគល់ស្លឹកគ្រៃហាន់ ខ្ទឹមស រមៀត ស្លឹកក្រូចសើច រំដេង និងសណ្តែកដីលីងចូលគ្នាអោយហ្មត់។
    • ពុះម្ទេសប្លោក១ ជា៦ រួចហាន់បញ្ឆិតៗមិនតូចពេកមិនធំពេក។
    • ហាន់ខ្ទឹមបារាំងបណ្តោយ តូចៗ។
    • ចាក់ប្រេងឆាបន្តិចចូលក្នុងខ្ទះ ទុកអោយក្តៅរួចចាក់គ្រឿងដែលបុកហើយចូល។ លីងគ្រឿងបន្តិចរួចចាក់សាច់គោចូល ម្ទេសប្លោកនិងខ្ទឹមបារាំងចូលដំណាលគ្នា (សាច់ស្រួយជាសាច់ផុយ មិនចាំបាច់រំងាស់ទេ)។ ឆាច្របល់ចូលគ្នា ដាក់ស្ករ និងអំបិលរួចភ្លក់តាមរសជាតិដែលចូលចិត្ត។ ទុកលើភ្លើងមើលតែម្ទេសប្លោកឆ្អិន ដួសដាក់ចានជាការស្រេច៕

No comments:

Post a Comment

Blogger Widgets