- ជំហានទី ១៖ ត្រូវប្រាកដថាកុំព្យូទ័ររបស់ប្រិយមិត្តមានអ៊ីនធឺណិត និងកម្មវិធី iTunes បើសិនជាអត់ប្រិយមិត្តអាចចូលទៅកាន់គេហទំព័រ http://www.apple.com/itunes/download/ <ដើម្បីទាញយក។
- ជំហានទី ២៖ បើកកម្មវិធី iTunes រួចចុចលើពាក្យ “iTunes Store” ។
- ជំហានទី ៣៖ ទាញចុះក្រោមរហូតឃើញរូបទង់ជាតិអាមេរិកបន្ទាប់មកចុចលើរូប logo ទង់ជាតិនោះដើម្បីប្ដូរពីសហរដ្ឋអាមេរិកមកប្រទេសកម្ពុជាយើងវិញ។
- ជំហានទី ៤៖ នៅពេលដែលផ្ទាំង iTunes Store បង្ហាញចេញមកសូមចុចលើពាក្យ App Store រួចទាញចុះក្រោមរហូតដល់ឃើញពាក្យថា “Free Apps” នៅខាងស្ដាំដៃ។ បន្ទាប់មកចុចលើកម្មវិធីណាមួយដែលមានពាក្យថា “FREE” ។
- ជំហានទី ៥៖ ភ្លាមនោះផ្ទាំង window តូចមួយនឹងបង្ហាញចេញមកដែលតម្រូវឲ្យប្រិយមិត្ត log inតែប្រិយមិត្តមិនទាន់មាន Apple ID នៅឡើយដូច្នេះតម្រូវឲ្យចុចនៅលើពាក្យ “Create Apple ID” ជំនួសវិញ។
- ជំហានទី ៦៖ ចុចលើពាក្យ “Continue” ។
- ជំហានទី ៧៖ ចុចលើប្រអប់ “I have read and agree to these terms and conditions”។ បន្ទាប់មកចុចលើបូតុង “Agree” ។
- ជំហានទី ៨៖ បំពេញ Email, Password (តម្រូវឲ្យមានលាយ អក្សរធំ, អក្សរតូចនិងលេខសរុបចំនួន ៨ខ្ទង់ឡើងទៅ), Question, Answer, Optional Rescue Emailនិងថ្ងៃខែឆ្នាំកំណើត រួចចុចលើបូតុង “Continue” ។
- ជំហានទី ៩៖ ភ្លាមនោះផ្ទាំង “Payment Method” នឹងបង្ហាញចេញមកដែលតម្រូវឲ្យប្រិយមិត្តប្ដូរពីពាក្យ Visa ទៅជ្រើសរើសយកពាក្យ “None” បន្ទាប់មកបំពេញចន្លោះដែលនៅសេសសល់រួចចុចលើពាក្យ Create Apple ID។
- ជំហានចុងក្រោយ៖ ចូលទៅកាន់គណនីអ៊ីមែលរបស់អ្នក រួចចុចលើពាក្យ Verify Now។
អត់Credit Card ក៏បង្កើតApple ID បានដែរ!
ធ្លាប់ជួបបញ្ហាក្នុងការបង្កើត Apple ID ទេ? ចុះបើអត់ Credit Card ផងបង្កើតម៉េចទៅ? មានប្រិយមិត្ត Apple ជាច្រើនតែងតែលើកចំនួនទាំងនេះចោទសួរគ្នាទៅវិញទៅមកដើម្បីរកដំណោះស្រាយ។ ក្នុងចំណោមនោះមានប្រិយមិត្តខ្លះអាចដោះស្រាយបានតែខ្លះមិនបាន ដូចនេះដើម្បីឆ្លើយសំនួរខាងលើ Sabay សូមបង្ហាញពីជំហាននៃការបង្កើត Apple ID ដោយមិនចាំប៉ាច់មាន Credit Card តាមរយៈកម្មវិធី iTune ដូចខាងក្រោម៖











No comments:
Post a Comment