សូមស្វាគមន៍ប្រិយមិត្តដែលបានចូលមកទស្សនាវេបសាយយើងខ្ញុំ

ស្វែងយល់ពីវិធីការពារ កុំឱ្យកើតមុនខ្សាច់លើមុខ

.ការទទួលទានអាហារ មួយចំនួនដែលសម្បូរ ទៅដោយសារធាតុ ដែលមានជាតិខ្លាញ់ ជាតិផ្អែម ឬគ្រឿងផ្អាប់ ជាពិសេសមិនបានលុបលាង សម្អាតផ្ទៃមុខជាប្រចាំផង វាអាចបង្កជាជម្ងឺ ឬរោគផ្សេងៗដោយមិនដឹងខ្លួន ជាក់ស្ដែងដូចជាមុនខ្សាច់នេះជាដើម។

មុនខ្សាច់ជាអ្វី? មុនខ្សាច់ គឺជាមុនដែលមានគ្រាប់តូចៗ ដែលធ្វើឱ្យរលាកគល់រោម ហើយរ៉ាំរ៉ៃ រួចបង្កទៅជាមុនខ្សាច់។ មូលហេតុដែល បណ្ដាលឱ្យកើតមុនខ្សាច់នេះ ដោយសារតែការ ស្ទះក្រពេញខ្លាញ់ក្រោមស្បែក ទើបមានមុនខ្សាច់នេះ។ ក្រោយពេលដែលកើតមុនខ្សាច់ វាបង្កឱ្យមានផលប៉ះពាល់ ទៅដល់ស្បែកមុខមានសភាពគ្រើម ឬស្បែករលាកក្រហម និងខ្ទុះជាដើម។ វិធីព្យាបាលការកើតមុនខ្សាច់ - កុំព្យាយាមតុបតែងមុខ ឬលាបម្សៅក្រាស់ពេក ក្នុងពេលដែលមុខរបស់លោកអ្នកកំពុងចេញមុន ក៏ដូចជាមុនខ្សាច់។ - ក្នុងករណីកើតមុនអង្កាមល្អិតៗ ចូរយកស៊ុតសលាបមុខប្រមាណ១៥នាទី រួចចាំលាងសម្អាតចេញ ព្រោះការធ្វើបែបនេះ ដើម្បីកាត់បន្ថយការកើតមុន។ - លាបក្រែម ឬឡេព្យាបាល ដែលផ្សំពីអាស៊ីដសាលីសាយលិក។ វិធីការពារកុំឱ្យកើតមុនខ្សាច់ - ត្រូវសម្អាតស្បែកឱ្យបានស្អាត និងត្រឹមត្រូវ ហើយលាបថ្នាំ ឬលេបថ្នាំដែលមានជាតិរ៉េទីណុល (វីតាមីនអា)។ - ត្រូវលាងសម្អាតមុខ មុនពេលទទួលទានដំណេក។ - ថែរក្សាស្បែកមុខឱ្យស្អាតជាប្រចាំ។ - លុបលាងមុខមួយថ្ងៃ២ទៅ៣ដង។ លោកអ្នកត្រូវដឹងថា ការមិនលុបលាងសម្អាតផ្ទៃមុខ គឺធ្វើឱ្យស្បែកមុខខ្វះអនាម័យ ហើយធ្វើឱ្យស្បែកមុខស្ងួត និងប្រតិកម្មទៀតផង។ - កុំតឹងតែងធុញថប់អារម្មណ៍ ព្រោះការតានតឹង តប់ប្រមល់ គឺជាដើមហេតុនៃការកើតមុន។ - កាត់បន្ថយអាហារមានជាតិខ្លាញ់ ជាតិផ្អែម និងគ្រឿងផ្អាប់។ - កុំញេច ឬក្ដិច ព្រោះធ្វើបែបនេះវាបង្កឱ្យ ស្បែកមុខរលាកផ្នែកខាងក្នុង។ ដំបូន្មានរបស់អ្នកជំនាញ លោកអ្នកកុំព្យាយាម ប្រើគ្រឿងសម្អាងប្រភេទណា ដែលមានជាតិប្រេងច្រើន និងកុំឧស្សាហ៍ញេចឬក្ដិច ព្រោះធ្វើបែបនេះ វាបង្កឱ្យស្បែកមុខរលាក។ ចំពោះការទទួលទានអាហារ ដែលមានជាតិខ្លាញ់ ជាតិផ្អែម និងគ្រឿងផ្អាប់ ត្រូវកាត់បន្ថយផងដែរ៕


ប្រភពពី៖​ Lookingtoday

No comments:

Post a Comment

Blogger Widgets