ទោះបីទទួលទានទឹកដោះគោទៀង ទាត់ តែប្រសិនជាតិកំបោរមិនត្រូវបានស្រូបចូលទៅក្នុងឈាម នោះកាល់ស្យូមមិនអាចទៅដល់ជាលិកាឆ្អឹងបាន ឡើយ។ ក្រុមវេជ្ជបណ្ឌិត បានផ្ដល់ដំបូន្មានថា ការព្យាបាលជំងឺពុកឆ្អឹង ធ្វើយ៉ាងណាឱ្យឆ្អឹងបន្ថយពុក ឬនិយាយឱ្យត្រឹមត្រូវជាង គឺបង្អាក់ពុកបន្ត គឺពុំមែនឱ្យឆ្អឹង អស់ពុកឡើយ។ អាហារគួរប្រើសម្រាប់អ្នកមានជំងឺពុកឆ្អឹងមានដូចជា ទឹកដោះគោ ពពួកត្រីសមុទ្រសម្បូរប្រេង Omega-3 ដូចជាត្រីសាល់ម៉ុន, ត្រីប្លាធូ ដំឡូងជ្វា សណ្តែកដី ប្រេងល្ង និងពិសេសគឺផ្លែម្នាស់ ព្រោះវាជាប្រភពអាហារសម្បូរម៉ាញ៉េស្យូម។ អាហារគួរចៀសវាងសម្រាប់អ្នកមានជំងឺពុកឆ្អឹងមានដូចជា ពពួកភេសជ្ជៈមានហ្គាស តែ ស្រា បន្ថយអតិបរមាពពួកអាហារ បច្ចេកវិជ្ជា គ្រឿងកំប៉ុង និងនំប៉័ង៕
ប្រភពពី៖www.healthcambodia.org
No comments:
Post a Comment