សូមស្វាគមន៍ប្រិយមិត្តដែលបានចូលមកទស្សនាវេបសាយយើងខ្ញុំ

តើ​យើង​គួរ​ផ្តល់​ទឹក​អោយ​ទារក​ផឹក​ដែរឬទេ​?

វា​ជា​ការប្រសើរ​បំផុត ក្នុង​ការមិន​ផ្តល់​ទឹក​អោយ​ទារក​ផឹក មុនពេល​ដែល​ពួកគេ​មាន​អាយុ ៦​ខែ ។ នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​ជីវិត​របស់​ពួក​គេ​នេះ ការបំ​បៅដោះ ឬ ទឹកដោះគោ គឺជា​អ្វី​ដែល​ទារក គ្រប់រូប​ត្រូវការ​បំផុត ដើម្បី​អោយ​ពួកគេ​មាន​សុខភាព​ល្អ ។ អ្នក​មិន​ត្រូវ​បំពេញ​ជាតិ​ទឹក​ជាច្រើន ទៅក្នុង ពោះ​របស់​ទារក​អ្នកនោះ​ទេ តាម​ដែល​វា​អាច​នឹង ធ្វើអោយ​ពួកគេ​មិនសូវ​ឃ្លាន​បៅ និង អាច​កើតមាន នូវ​ជំងឺ​កង្វះ​អាហារ​រូបត្ថ​ម្ភ ។
គ្រូពេទ្យ​ជំនាញ​ផ្នែក​កុមារ ក៏​មាន​ការប្រុងប្រយ័ត្ន​ផងដែរ ចំពោះ​ជាតិ​ទឹក ដែល​ត្រូវ​ផ្តល់​អោយ​កុមារ ពីព្រោះ​វា​អាច​ធ្វើអោយ​ពួកគេ​មាន​ការកើនឡើង​វា ក្នុង​កម្រិត​លើសលុប​ពេក​។
ការផ្តល់​ជាតិ​ទឹក​អោយ​ទារក អ្នក​ក្នុង​បរិមាណ​ច្រើន និង លឿន​ពេក គឺ​អាច​ធ្វើអោយ​តម្រងនោម​របស់​ពួក គេ  បញ្ចេញ​នូវ​ជាតិ​សូ​ដ្យូ​ម និង ជាតិ​អេឡិចត្រូ​លីត្រ ដែល​អាច​នឹង​បន្សល់​អោយ​ពួកគេ នូវ​ស្ថានភាព ខ្សោះ​ជាតិ​អំបិល​។ នៅក្នុង​ករណី​ធ្ងន់ធ្ងរ វា​អាច​ជា​មូលហេតុ​ដែល​នាំ អោយ​មាន​ការ​ប្រកាច់​។ ទោះជា​នៅ ក្នុង​ថ្ងៃ​ក្តៅ​យ៉ាងណាក៏ដោយ ទារក​ភាគច្រើន គឺ​មិន​មាន​ការ​ស្រេកទឹក​នោះទេ ការ​បំបៅ​ទឹកដោះ​ឬ ទឹកដោះគោ គឺ​អាច​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​ពួកគេ​បាន​គ្រប់គ្រាន់​ហើយ ។
តែ​ទោះជា​យ៉ាងណាក៏ដោយ ប្រសិនបើ ទារក​អ្នកមាន​អាការៈ​ទល់លាមក នោះ​គ្រូពេទ្យ​ផ្នែក​ជំនាញ​កុមារ អាច​នឹង​ធ្វើ​ការណែនាំ​អោយ អ្នក ផ្តល់ ទឹក អោយ​ពួកគេ​ផឹក​ដើម្បី​ជួយ បង្គ្រប់​ជាតិ​ទឹក​មក​វិញ ។​បន្ទាប់​ពី​ទារក​អ្នក មាន​អាយុ​១​ឆ្នាំ នោះ​អ្នក អាច អោយ​ពួកគេ​ធ្វើការ​ផឹកទឹក អោយ​បាន​ទៀត​ទាត់ ជាង​ពេល​មុន​បាន ៕

ប្រភពពី៖​​ www.health.com.kh ​

No comments:

Post a Comment

Blogger Widgets