ដោយហេតុថា ការប្រើប្រាស់ឧបករណ៍ iDevice នៅក្នុងប្រទេសកម្ពុជាកំពុងរីកដុះដាលខ្លាំងនោះ ទំព័រនេះ Sabay សូមលើកយកកម្មវិធីមានឈ្មោះថា Bigasoft iPhone Video Converter មកបង្ហាញជួន។ កម្មវិធីនេះមានជំនាញខាងកាត់វីដេអូសម្រាប់ Smart Device ដូចជា៖ iPhone, iPad, iPod, Apple TV លើសពីនោះនៅមាន Device ទូទៅទៀតដូចជា HD Video, General Audio និង General Video ជាដើម។ កុំឱ្យខាតពេលយូរ Sabay សូមធ្វើការបង្ហាញតាមជំហានបន្តបន្ទាប់ខាងក្រោម៖ ដំបូងត្រូវកម្មវិធីនេះនៅលើកុំព្យូទ័រជាមុនសិន តែបើពុំទាន់មានអាចចុចលើ Bigasoft iPhone Video Converter ដើម្បីទាញយកដោយឥតគិតថ្លៃជាមួយទំហំ 10.4MB។ បន្ទាប់ពីទាញយករួច សូមដំឡើងទៅលើម៉ាស៊ីនសិន ដោយចុចពីរដងលើ File នោះឬស្ដាំ mouse រើសយក Open និងចុចលើប៊ូតុង Next → រើសយក I accept the agreement រួចចុច Next → Next → Next → Next → Install → ចុងក្រោយចុច Finish ជាការស្រេច។
- ក្រោយពីបញ្ចប់ការ Install រួច ផ្ទាំងកម្មវិធី Bigasoft iPhone Video Converter នឹងបង្ហាញ។ ប្រិយមិត្តនឹងឃើញ Tool សំខាន់ៗដូចជា៖
- Add File៖ សម្រាប់ជ្រើសរើសបទចម្រៀងយកមក convert
- រួចពី Add File រួចប្រិយមិត្តអាចជ្រើសរើស device (iPhone, iPad, iPod … ) ដើម្បី covert ឱ្យត្រូវតាម Device ទាំងនោះ
- Trim៖ សម្រាប់តម្រឹមសាច់វីដេអូដែលក្នុងនោះមាន៖
- Start Time៖ ចំណុចចាប់ផ្ដើមថាយើងកំណត់យកសាច់វីដេអូពីនាទីទីប៉ុន្មាន
- End Time៖ ចំណុចបញ្ចប់ថាយើងកំណត់យកពីចំណុច Start Time មកត្រឹមនាទីទីប៉ុន្មានដែលកំណត់
- ក្រៅពីនេះនៅមានប៊ូតុង Reset សម្រាប់កំណត់ទៅលក្ខណៈដើមវិញ
- Crop៖សម្រាប់កាត់ប្លង់នៃវីដេអូណាដែលមិនត្រូវការ ដែលមានជម្រើសដូចជា៖
- Left៖ កាត់ចោលផ្ទៃវីដេអូដែលនៅផ្នែកឆ្វេង
- Top៖ កាត់ចោលផ្ទៃវីដេអូដែលនៅផ្នែកខាងលើ
- Right៖ កាត់ចេញផ្ទៃវីដេអូនៅផ្នែកស្ដាំ
- Bottom៖ កាត់ចេញផ្ទៃវីដេអូនៅផ្នែកខាងក្រោម
- ហើយក៏មានប៊ូតុង Reset សម្រាប់កំណត់ទៅលក្ខណៈដើមវិញ
- Image៖ កំណត់លើលក្ខណៈ រូបដែលមាន៖
- Brightness៖ កំណត់ពន្លឺមានលក្ខណៈចាំង
- Contrast៖ កំណត់ពន្លឺមានលក្ខណៈស
- Saturation៖ កំណត់កម្រាស់នៃពណ៌
- Effect៖ កំណត់លក្ខណៈផ្សេងៗទៅលើវីដេអូ ដែលមានជម្រើសជាច្រើនតែសូមលើកយកមួយចំនួនដូចជា៖
- Black and White៖ កំណត់ទៅជាពណ៌ ស/ខ្មៅ
- Old Film៖ កំណត់ឱ្យវីដេអូឱ្យមើលទៅដូចលក្ខណៈវីដេអូសម័យពីមុនៗ
- Flip Horizontal៖ សម្រាប់កំណត់ប្រែត្រឡប់
- និងមាន Option ជាច្រើនទៀតដែលប្រិយមិត្តអាចសាកល្បងបាន
ប្រភពពី៖ http://news.sabay.com.kh/
No comments:
Post a Comment