សូមស្វាគមន៍ប្រិយមិត្តដែលបានចូលមកទស្សនាវេបសាយយើងខ្ញុំ

ខជើងជ្រូកស្ពៃជ្រក់

ជម្រាបសួរមិត្តអ្នកអាន ថ្ងៃនេះខ្ញុំបាទនឹងនាំលោកអ្នកទៅខជើងជ្រូកស្ពៃជ្រក់ នៅភោជនីយដ្ឋាន ឃេ កាហ្វេ។ ម្ហូបនេះមិនត្រឹមតែអាចទទួលទានជាមួយបាយប៉ុណ្ណោះទេ ថែមទាំងអាចញ៉ាំជាមួយនឹងបបរស ថែមទៀតផង។ ដូច្នេះ សូមរីករាយនឹងវិធីចម្អិនជាមួយនាងខ្ញុំដូចខាងក្រោម៖


គ្រឿងផ្សំ : 

  • ជើងជ្រូក ១/២ គីឡូក្រាម 
  • ស្ពៃជ្រក់ ៣ ខាំ 
  • ពងទា ៥ គ្រាប់ 
  • ខ្ទឹមស ២ មើម 
  • ម្រេច ១ ស្លាបព្រា 
  • ស្ករត្នោត ១ ស្លាបព្រា 
  • ប៊ីចេង ១ ស្លាបព្រា 
  • ស្ករស ១ ស្លាបព្រា 
  • អំបិល ១/២ ស្លាបព្រា 
  • ម្សៅស៊ុប ១ ស្លាបព្រា 
  • ត្រសក់ ២ ផ្លែ 
  • សាលាដ ១/២ ខាំ 

វិធីធ្វើ : យកជើងជ្រូកទៅលាង កោសឲ្យស្អាត បន្ទាប់មកកាត់ជាដុំៗយកទៅប្រលាក់ជាមួយខ្ទឹមសដែលត្រូវបានដុំ បំបែករួចជាស្រេច។ បន្ថែមម្រេច ស្ករស ស្ករត្នោត ប៊ីចេង ម្សៅស៊ុប ជាមួយនឹងជើងជ្រូក រួចផ្អាប់ទុកកន្លះម៉ោង ដើម្បីឲ្យវាចូលជាតិសព្វសាច់ល្អ។ ស្ងោរពងទា៥គ្រាប់ឲ្យឆ្អិនល្អ រួចបកសំបកចេញ។ យកស្ករត្នោតកូរក្នុងឆ្នាំ ឲ្យឡើងជើងអង្ក្រង ទើបចាក់ជើងជ្រូកដែលប្រលាក់រួច រួមនឹងពងទាស្ងោរចូលឆ្នាំង។ ចាប់ផ្ដើមកូរបញ្ចូលគ្នាឲ្យស្មើសាច់ ទើបចាក់ទឹកចូលឲ្យត្រឹមកន្លះឆ្អឹង ដើម្បីឲ្យសមាមាត្រនឹងជើងជ្រូក។ រម្ងាស់វាឲ្យឆ្អិន រួចដាក់ស្ពៃជ្រក់ចូលត្រឹមមួយពុះនោះជាការស្រេច។ ចុងក្រោយ លោកអ្នកអាចរៀបសាលាដ និងចំណិតត្រសក់ក្បែរចាន ដើម្បីទទួលទានជាមួយខសាច់ជ្រូកស្ពៃជ្រក់នេះបានយ៉ាងឆ្ងាញ់ពិសា។

No comments:

Post a Comment

Blogger Widgets