- ចំណុចដំបូងដែលអ្នកត្រូវធ្វើ ដើម្បីជាការសង្គ្រោះបឋមចំពោះ ការរលាកនោះគឺ អ្នកត្រូវដាក់តំបន់ដែលរងគ្រោះ នោះអោយត្រជាក់ ជាមួយនឹងទឹកត្រជាក់។ ដាក់កន្លែងដែលរងរបួស អោយស្ថិតនៅពីក្រោមទឹកត្រជាក់ ដែលហូរ ចេញពីក្បាលរ៉ូប៊ីណេ អោយបានរយៈពេលពី ១៥ ទៅ ៣០នាទី។ ទឹកត្រជាក់នេះ គឺអាចនឹងបឺតស្រូបយក កំដៅ ចេញបាន។ ទទួលទានទឹកអោយបានច្រើន ដើម្បីរក្សាស្បែកខាងក្នុងរបស់អ្នក អោយមានសំណើម ដូច្នេះអ្នកត្រូវ ជៀសវាងការទាញរបកស្បែក ចេញពីកន្លែងរងគ្រោះ តាមដែលវាអាចធ្វើអោយមុខរបួស កាន់តែរីកធំឡើង។
- ផ្នែកពណ៌ស នៃស៊ុតឆៅគឺបានផ្តល់ការព្យាបាលដ៏អស្ចារ្យ ដល់ការរលាក។ ធ្វើការលាប ឬ លាងតំបន់ដែលរង នូវការរលាកនេះ ជាមួយនឹងផ្នែកពណ៌សនៃស៊ុត។ អ្នកអាចលាបវាអោយបានច្រើន នោះអ្នកនឹងមិនមានអារម្មណ៍ នូវការឈឺចាប់ ដោយសារមុខរបួសនៃការលាក នេះទេ។
- ថ្នាំដុសធ្មេញគឺជា អ្វីដែលគេបានស្គាល់ច្បាស់ និង ត្រូវបានគេប្រើយ៉ាងច្រើន ក្នុងការព្យាបាលការរលាក ដែលមានសភាពតូចតាច។ សារជាតិគីមី ផ្លអរ៉ាយ ដែលមាននៅក្នុងថ្នាំដុសធ្មេញ បានបញ្ចេញឥទ្ធិពលរបស់វា ដោយការ កាត់បន្ថយនូវការឈឺចាប់ ដែលមានប្រភពមកពីការរលាក និង បង្ការនូវការ កកើតស្លាកស្នាម ដោយការ កាត់បន្ថយនូវភាពហើមប៉ោង នៅត្រង់ចំណុចដែលរងគ្រោះ។
- ប្រទាលកន្ទុយក្រពើ គឺជាឱសថព្យាបាលនៅផ្ទះមួយ ដ៏ប្រសើរសម្រាប់ការរលាក។ ធ្វើការលាបជ័រប្រទាល កន្ទុយក្រពើនៅលើកន្លែងដែលរលាក វានឹងធ្វើអោយមុខរបួស មានភាពធូរស្រាល និង ឆាប់ជាសះស្បើយ។
- ផ្លែល្ហុង ក៏ជារូបមន្តព្យាបាលបែបធម្មជាតិ មួយសម្រាប់ការ រលាកផងដែរ។ ផ្លែល្ហុងគឺមានផ្ទុកសារជាតិ អង់ស៊ីម ដែលអាចធ្វើអោយរោគសញ្ញា ដែលមានផលរំខានបានធូរស្រាល និង ជួយអោយខ្លួនប្រាណអ្នក ឆាប់ជា សះពីមុខរបួស ក្នុងរយៈពេលខ្លី។ លាបសាច់ផ្លែល្ហុង នៅលើកន្លែងដែលរងគ្រោះ នោះវានឹងធ្វើអោយការរលាក មានសភាពធូរស្រាលជាងមុន។
- យកទឹកឃ្មុំមួយស្លាបព្រាកាហ្វេ លាយជាមួយនឹង ម្ស៉ៅរមៀតមួយស្លាបព្រាកាហ្វេ រួចកូរវា អោយមាន លក្ខណៈស្អិតៗ ។ រួចបន្ថែមល្បាយនេះ មួយស្លាបព្រាបាយ ជាមួយនឹងទឹកយ៉ាអួ រួចកូរវាម្តងទៀត។ បន្ទាប់មកយក វាទៅលាប នៅត្រង់មុខរបួស នៃការរលាក។ នេះគឺជាវិធីសាស្ត្រនៃការព្យាបាលនូវការលាក ដោយខ្លួនឯងមួយដែលមានភាពឆាប់រហ័ស និង ជួយបន្ថយនូវការឈឺចាប់ និង អារម្មណ៍នៃការលាក បានក្នុងកម្រិតយ៉ាងធំ។
- ទឹកឃ្មុំ គឺជាប្រភពមួយផ្សេងទៀត ផងដែរសម្រាប់ការព្យាបាលការលាក បានជាទូទៅ។ អ្នកអាចនឹងចង់ ប្រើវា ជាមួយនឹងទឹកត្រជាក់។ ជាដំបូង អ្នកត្រូវលាងសំអាត កន្លែងដែលរលាកជាមួយនឹងទឹកត្រជាក់ ហើយបន្ទាប់មក លាបទឹកឃ្មុំនៅពីលើមុខរបួស នោះវានឹងអាចធ្វើអោយអ្នកមានភាពស្រាកស្រាន្តពី ការលាកនេះ ។
វិធីសាស្ត្រក្នុងការព្យាបាល ការរលាកដោយខ្លួនឯង
ភាគច្រើននៃការរលាកក្នុងកម្រិតស្រាល នឹងជាបាត់ទៅវិញ ដោយខ្លួនវា ហើយការព្យាបាលនៅផ្ទះដោយខ្លួន ឯង គឺជាអ្វីទាំងអស់ដែលអ្នកនឹងត្រូវការ ដើម្បីធ្វើអោយរោគសញ្ញារបស់អ្នក មានភាពធូរស្រាល និង ជម្រុញអោយ មុខរបួសឆាប់បានជាសះស្បើយ។ នៅក្នុងករណី ការរលាកក្នុងកម្រិតទី មួយ និង ទីពីរ នោះការព្យាបាលដោយខ្លួន ឯងគឺ ត្រូវមានការប្រុងប្រយ័ត្ន និង ហាក់មានភាពងាយស្រួលនឹងអនុវត្ត។ ការរលាកដោយសារ កំដៅព្រះអាទិត្យ ក្នុងកម្រិតតិចតួច, ការចំហុយខ្លួន, ការរលាកដោយសារឆ្នាំងអ៊ុត ឬ ក៏ដោយសារតែទឹកកាហ្វេក្តៅជះត្រូវស្បែកអ្នក នោះការរលាកទាំងនេះ គឺអាចត្រូវបានគេព្យាបាលបានភ្លាមៗ នៅនឹងផ្ទះរបស់អ្នក។
No comments:
Post a Comment