- គ្រឿងផ្សំ
- -បង្គា ១៥០ក្រាម -ត្រសក់ ៥០ក្រាម
- -ស្ពៃក្ដោបពណ៌ស ៣០ក្រាម
- -ស្ពៃក្ដោបពណ៌ស្វាយ ៣០ក្រាម
- -ប៉េងប៉ោះ ៥០ក្រាម
- -ជីគ្រប់មុខ ១០ក្រាម
- -សណ្ដែកដីលីង ១ស្លាបព្រាបាយ
- -ទឹកស៊ុបរំដេង ៨ស្លាបព្រាបាយ
- -រំដេង ៣ចំណិត -ខ្ទឹមស ៥ក្រាម
- -ខ្ទឹមក្រហម ៥ក្រាម
- -ទឹកត្រី ២ស្លាបព្រាបាយ
- -ទឹកខ្មេះ ១ស្លាបព្រាបាយកន្លះ
របៀបរៀបចំគ្រឿងផ្សំ
- -បង្គាបកសម្បកចេញលាងឱ្យស្អាត ហើយយកទៅប្រឡាក់ជាមួយប្រេងខ្យង ស្ករត្នោត ម្រេច ហើយយកទៅអាំង។
- -ត្រសក់លាងទឹកឱ្យស្អាត ហើយឈូសជាសរសៃៗ
- -ស្ពៃក្ដោបស និងស្ពៃក្ដោបស្វាយលាងទឹកឱ្យស្អាត ហើយឈូសជាសរសៃៗ
- -ប៉េងប៉ោះលាងទឹកឱ្យស្អាត ហើយកាត់ជាសរសៃៗ
- -ជីគ្រប់មុខលាងទឹកឱ្យស្អាត ហើយបេះយកតែស្លឹក
- -រំដេងហាន់ឱ្យល្អិត ហើយយកទៅបុកឱ្យម៉ដ្ឋ ពូតយកតែទឹក
- -ខ្ទឹមក្រហម និងខ្ទឹមសលាងទឹកឱ្យស្អាត ចិញ្ច្រាំឱ្យម៉ដ្ឋហើយយកទៅត្រាំជាមួយទឹកខ្មេះ
- -មុននឹងក្លាយទៅជាទឹកជ្រលក់រំដេង ជាដំបូងត្រូវយកទឹករំដេងដាក់លាយជាមួយទឹកខ្មេះដែលត្រាំជាមួយខ្ទឹមលាយ ចូល គ្នា ហើយត្រូវដាក់ទឹកត្រីចូលជាការស្រេច។

No comments:
Post a Comment