ថ្ងៃនេះ Sabay សូមធ្វើការបង្ហាញពីរបៀបបិទកម្មវិធីដែលអ្នកមិនចង់ប្រើ/ដំណើរការលើWindows 7 របស់អ្នក។ អ្នកប្រើត្រូវកំណត់ឈ្មោះកម្មវិធីដែលចង់ប្រើឲ្យវាអាចដំណើរការបានហើយក្រៅពីនេះកម្មវិធីដែលមិនបានកំណត់ឈ្មោះវានឹងមិនអាចដំណើរការបានឡើយ។ តោះចាប់ផ្ដើមអនុវត្តទាំងអស់គ្នាតាមជំហានខាងក្រោម៖- ជំហានទី១៖ ចុចលើប៊ូតុង Start ហើយវាយពាក្យ gpedit.msc នៅក្នុងប្រអប់ស្វែងរករបស់ម៉ឺនុយ Start រួចចុច Enter។
- ជំហានទី២៖ នឹងបើកផ្ទាំង Local Group Policy Editor ឡើង, រួចចុចត្រង់ User Configuration => Administrative Templates => System ដែលស្ថិតនៅផ្នែកខាងឆ្វេងនៃ Window paneហើយរកមើល Run only specified Windows applications នៅខាងស្ដាំ Window pane រួចចុចពីរដង។
- ជំហានទី៣៖ ក្រោយមកនឹងឃើញផ្ទាំងថ្មីបើកឡើង, កន្លែងនេះត្រូវរើសយក Enable រួចហើយចុចលើប៊ូតុង Show ដើម្បីបញ្ចូលឈ្មោះកម្មវិធីដែលចង់ឲ្យប្រើបាន។
- ជំហានទី៤៖ បន្ទាប់ពីបញ្ចូលឈ្មោះកម្មវិធី ដែលអ្នកចង់កំណត់ឲ្យដំណើរការ រួចចុចប៊ូតុង OK ជាការស្រេច។





No comments:
Post a Comment