សំរាប់អនុវត្តការឃោសនាតាម
គេហទំព័រព័ត៌មានសង្គម អាចមាន
ភាពថ្មីជាង និងល្អជាងមុន ក៏ប៉ុន្តែ
ការប្រើប្រាស់នេះមានចំណុច
សំខាន់ដូចគ្នាទៅនឹងការងារ
ផ្សព្វផ្សាយតាមទម្រង់ដទៃទៀត ដូចជា៖
- ការឃោសនាតាមគេហទំព័រព័ត៌មានសង្គមត្រូវការយុទ្ធសាស្ត្រ និង គោលដៅមួយ
- ការឃោសនាដែលទទួលបានភាពជោគជ័យចាំបាច់ត្រូវប្រើបណ្តាញដែលសមរម្យសំរាប់មុខជំនួញនិងទីផ្សារគោលដៅរបស់អ្នក
- ការឃោសនាតាមគេហទំព័រព័ត៌មានសង្គមត្រូវការចំណាយពេលវេលាដើម្បីបង្ហាញពីលទ្ធផល
ដោយសារតែការអនុវត្តការឃោសនាតាមគេហទំព័រព័ត៌មានសង្គមនេះអាចមានភាពសាមញ្ញដូចទៅនឹងការបង្កើតនូវគណនីtwitter ដែលចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះនោះអ្នកជំនួញមួយចំនួនជឿថាការឃោសនានេះគួរតែនាំមកនូវលទ្ធផលយ៉ាងឆាប់រហ័សដូចគ្នាដែរ។
តាមការជាក់ស្តែង គោលការណ៏មូលដ្ឋានរបស់គេហទំព័រពត៌មានសង្គមគឺ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងក្រុមអតិថិជនគោលដៅក្នុងរចនាសម្ព័ន្ធមួយជាមួយគ្នា ហើយផ្តល់នួវហេតុផលមួយដើម្បីឲ្យពូកគេនៅតែបន្តរក្សាការចូលរួម។ ការធ្វើបែបនេះគឺត្រូវចំណាយពេល។
ឧទាហរណ៏ យើងត្រូវចំណាយពេលដើម្បីផ្តល់នូវធនធានដែលមានប្រយោជន៍រហូតដល់ចំណុចមួយដែលគេទទួលស្គាល់អ្នកថាជាអ្នកជំនាញ នោះនឹងមានមនុស្សកាន់តែច្រើនចូលមើលគេហទំព័រឬអានប្ល៊ុករបស់អ្នក។
ប្រសិនបើអ្នកខំព្យាយាម នោះអ្វីដែលអ្នកទទួលបាននឹងមានតម្លៃតាមនោះដែរ។ ឪកាសជាច្រើនត្រូវបានផ្តល់ឲ្យមនុស្សដើម្បីឱ្យពួកគេស្គាល់នូវផលិតផលរបស់អ្នក និងបង្កើននូវអារម្មណ៏វិជ្ជមានទៅលើវា។ ត្រលប់មកវិញ ពួកគេអាចនឹងក្លាយជាអតិថិជនរបស់អ្នកដោយការចួលទស្សនាគេហទំព័រ និង ទិញផលិតផលឬសេវាកម្មរបស់អ្នក។
របៀបដែលងាយស្រួលជាងគេដើម្បីបញ្ជាក់ថាអ្នកខំព្យាយាមជាមួយនឹងការឃោសនាតាមគេហទំព័រពត៌មានសង្គមគឺត្រូវយកវាមកធ្វើជាការងារប្រចាំថ្ងៃរបស់អ្នក។ ឧទាហរណ៏ អ្នកឬអ្នកគ្រប់គ្រងគេហទំព័រពត៌មានសង្គមរបស់អ្នកអាចចំណាយពេលវេលាខ្លះក្នុងមួយថ្ងៃឬរៀងរាល់ពីរឬបីថ្ងៃម្តងដើម្បីមើលការខុសត្រូវលើការឃោសនា។
វាអាចទាក់ទងទៅនឹងការឆ្លើយតបទៅនឹងសំនួរ ការចួលរួមក្នុងការសន្ទនា បញ្ចូលឯកសារទៅក្នុងគេហទំព័ររបស់អ្នកនិងគេហទំព័រព័ត៌មានសង្គមផ្សេងៗទៀត ឬក៏ផ្តល់យោបល់ទៅលើឯកសារផ្សេងៗដែលផ្តល់ដោយអ្នកដែលធ្វើការក្នុងក្រុមហ៊ុនរបស់អ្នក។ ការចំណាយពេលវេលាជាប្រចាំទៅលើការងារឃោសនាតាមគេហទំព័រពត៌មានសង្គមក៏អាចជួយអ្នកក្នុងការត្រួតពិនិត្យនូវកេរ្តិ៍ឈ្មោះរបស់ផលិតផលលើអ៊ីនធើណេត និងតាមដានព័ត៌មានទាក់ទងទៅនឹងក្រុមហ៊ុននិងជំនួញរបស់អ្នកផងដែរ។
No comments:
Post a Comment