សូមស្វាគមន៍ប្រិយមិត្តដែលបានចូលមកទស្សនាវេបសាយយើងខ្ញុំ

អាហារ​ជួយ​ឲ្យ​គេង​លក់​ស្រួល

ការ​គេង​មិន​លក់ អាច​ប៉ះពាល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ។ ដូច្នេះ​វិធី​កែខៃ​បញ្ហា​គេង​មិន​លក់​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុងនោះ អាហារ​មួយចំនួន​មាន​ផល​ល្អ​ដល់​ការ​គេង​របស់​អ្នក​ផងដែរ ។​

  • ម៉ាញេស្យូម និង កាល់ស្យូម : សារធាតុ​ទាំងពីរ​យ៉ាងនេះ នឹងធ្វើ​ការរួម​គ្នា​ក្នុងការ​ពង្រឹង និង បន្ធូរ​សាច់ដុំ បើ​ខ្វះ​សារធាតុ​មួយ​អាចធ្វើ​ឲ្យ​រមួល​សាច់ដុំ នៅ​កណ្តាលអធ្រាត្រ ហើយ​ថែមទាំង​លំបាក​បន្ធូរ​សាច់ដុំ រីឯ​ប្រសាទ​ទទួល​អារម្មណ៍​មានការ​តានតឹង ។ សារធាតុ​ទាំងពីរ​នេះ មាននៅ​ក្នុង​ត្រី សណ្តែក គ្រាប់​រុក្ខជាតិ និង បន្លែ​បៃតង ។ ប៉ុន្តែ បើ​អ្នកត្រូវការ​កាល់ស្យូម​ច្រើន​ពិសេស គួរប្រើ​ផលិតផល​ពី​ទឹកដោះគោ ដូចជា យ៉ា​អូ ឬ​ក្រែ​ម​ទឹកដោះគោ​ជូរ និង ហ្វ្រូ​ម៉ា ដែលមាន​ជាតិ​ខ្លាញ់​ទាប ។
  • វីតាមីន : ក្នុងចំណោម​វីតាមីន​ទាំងអស់ ដែល​រាងកាយ​ត្រូវការ​វីតាមីន B ដែលមាន​ក្នុង​ធញ្ញជាតិ មាន​សារសំខាន់ សម្រាប់​ការ​គេង វា​ជួយ​សម្រួល​អារម្មណ៍​ឲ្យ​ប្រក្រតី រាងកាយ​ធូរស្បើយ រហូត​អាច​គេង​លក់​ស្កប់ស្កល់​បាន ។ រីឯ​វីតាមីន B6 វា​នឹង​រួមគ្នា​ជាមួយ​ទ្រី​ប​តូ​ហ្វា​ន (Tryptophan) ដើម្បី​ជំរុញ​ដំណើរការ​គេង​លក់ ។ វីតាមីន​ទាំងនេះ មាននៅ​ក្នុង​អាហារ​ធ្វើ​ពី​ធញ្ញជាតិ តៅ​ស៊ូ សណ្តែក សាច់គោ ត្រី សាច់មាន់ ស៊ុត ទំពាំងបាយជូរ ផ្សិត ខាត់ណា និង ប្រូ​ក​ខូ​លី ។ ក្រៅពី​វីតាមីន B នៅមាន​វីតាមីន​ផ្សេងៗ​ទៀត ដូចជា វីតាមីន​C និង A ដែលមាន​នៅក្នុង​បន្លែ ផ្លែឈើ ដូចជា ប្ល៊ូ​បឺ​រ​រី ផ្លែ​គិរី បន្លែ​បៃតង ផ្លែក្រូច ត្របែក ល្ពៅ ជាដើម ។ ​
    1. -​ទ្រី​ប​តូ​ហ្វា​ន : សំខាន់​សម្រាប់​ការ​គេង​បំផុត ព្រោះ​រាងកាយ​ត្រូវ​ប្រើ​អាស៊ីដ​អា​មី​ណូ​ប្រភេទ​នេះ ក្នុងការ​បង្កើត​មេ​ឡា​ថូ​នី​ន (Melatonin)​ដែលជា​អ័រម៉ូន​គេង​លក់ ។ វា​មាន​ច្រើន​នៅក្នុង​ស៊ុត ផ្លែ​ព្រូន សារាយ សាច់មាន់​បារាំង និង ទឹកដោះគោ ។​
  • កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម : កម្រិត​ជាតិ​ស្ករ ឬ​គ្លុយកូស ក្នុង​ឈាម ពាក់ព័ន្ធ​នឹង​ការ​គេង​លក់ បើ​ជាតិ​ស្ករ​ទាប​ពេក អ័រម៉ូន នឹង​ទទួលផល​ប៉ះទង្គិច ជាហេតុ​ធ្វើ​ឲ្យ​អ្នក​គេង​ភ្ងា​ក់ៗ​ឬ​មាន​បញ្ហា​គេង​មិន​លក់ ។ ប៉ុន្តែ វិធី​ការពារ​គឺ មិន​បរិភោគ​អាហារ​ដែលមាន​ជាតិ​ស្ករ​ខ្ពស់ ព្រោះ​បើ​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ពេក ពេលមុន​ចូល​គេង នៅ​កណ្តាល​អា​ធ្រា​ត្រ ជាតិ​ស្ករ​នឹង​ធ្លាក់ចុះ​ទាប នឹង​កើត​បញ្ហា​ដូច​រៀបរាប់​ខាងលើ​បាន ។
  • វិធី​ទទួលទាន​ឲ្យ​គេង​លក់​ស្រួល : បរិភោគ​ចំណី​កំដរ​មាត់​បន្តិចបន្តួច ៣-៤​ម៉ោង​មុន​ចូល​គេង ព្រោះ​បើ​គេង​ទាំង​បោះ​ទទេ អាច​ធ្វ​ផ​ឲ្យ​អ្នក​ភ្ញាក់ និង​ឃ្លាន​ខ្លាំង រ​ហូ​ច​ត្រូវ​ក្រោក​ឆុង​មី​កណ្តាល​អា​ធ្រា​ត្រ ។ ដូច្នេះ គួរ​ជ្រើស​អាហារ​ស្រាល​ពោះ​ដូចជា ទឹកដោះគោ​ជូរ ឬ​ទឹកដោះគោ​ជាតិ​ខ្លាញ់​ទាប ។​
    1. -​ចៀសវាង​ពិសារ​អាហារ​ជាតិ​ខ្លាញ់​ខ្ពស់​ច្រើនពេក មុន​ចូល​គេង ព្រោះ​វា​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​មិន​ស្រួលខ្លួន នៅពេល​មាន​អាហារ​សេសសល់​នៅក្នុង​ក្រ​ពេះ ។
    2. -​ចៀសវាង​អាហារ​ដែលមាន​ជាតិ​ហឹរ ជាពិសេស បើ​អ្នកមាន​អាការ​ក្តៅខ្លួន អាចធ្វើ​ឲ្យ​អ្នក​ភ្ញាក់​កណ្តាលអធ្រាត្រ​បាន​។​ -​កុំ​ផឹកទឹក​ច្រើនពេក ដើម្បី​កុំ​ឲ្យ​ពិបាក​ក្រោក​ទៅ​បន្ទប់ទឹក​ញឹកញាប់ ។​ -​ចៀសវាង​កាហ្វេ​អ៊ី​ន និង​ជាតិ​ស្រវឹង ដោយសារ​កាហ្វេ​អ៊ី​ន នឹង​ទៅ​ជំរុញ​ប្រព័ន្ធ​ប្រសាទ ទើប​មិនគួរ​បរិភោគ​ក្នុង​ចន្លោះ ៨ ម៉ោង​មុនពេល​ចូល​គេង ។ ចំពោះ​ជាតិ​ស្រវឹង អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ងងុយ ប៉ុន្តែ​នឹងធ្វើ​ឲ្យ​អ្នក​គេង​មិន​ស្កប់ និង​ភ្ញាក់​ច្រើនដង ក្នុង​១​យប់ ។

No comments:

Post a Comment

Blogger Widgets