ការធ្វើបទបង្ហាញភាគច្រើនគេប្រើប្រាស់ កម្មវិធី Microsoft Power Pointដែលមានឯកសារ *.ppt* ឬ *.pptx ។ ប៉ុន្តែតើមិត្តទាំងអស់គ្នាដឹងទេថា ប្រសិនបើម៉ាស៊ីនរបស់អ្នកតម្លើងMs.Office 2010 ដោយភ្ជាប់ជាមួយPower Point ដែរនោះ ទិន្នន័យប្រភេទ.ppt ឬpptx របស់អ្នកអាចបម្លែងជាឯកសារវីដេអូបាន? តើនរណាខ្លះមានPower Point 2010ប្រើ? មិនមែនសម្រាប់ទាល់តែFile .pptx ទេ សូម្បីតែFile .ppt ក៏អាចបម្លែងបានដែរ ឲ្យតែយកមកបើក(Open with) ជាមួយPower Point ជំនាន់ថ្មីនេះ។ ដើម្បីឲ្យអស់ចម្ងល់ សូមស្វែងយល់ និងអនុវត្តន៍ជាមួយយើង ទាំងអស់គ្នា៖
- ជំហ៊ានទី១៖ សូមបើក ឯកសារPower Point រួចចុចលើ “Backstage View” ដោយចូលទៅកាន់ File drop down menu។
- ជំហ៊ានទី២៖ បន្ទាប់ពីបានបើក “Backstage View” សូមចុច “Save and Send”។
- ជំហ៊ានទី៣៖ បន្ទាប់មកសូមចុច “Create a Video”។
- ជំហ៊ានទី៤៖ អ្នកត្រូវរើសយកOption ដទៃទៀតដូចជាកំណត់ទំហំវីដេអូ, និងកំណត់ចំនួនវិនាទីដើម្បីបង្ហាញតាមការកំណត់ល្បឿនផ្លាស់ប្ដូរពី slideមួយទៅslideមួយទៀត។ បន្ទាប់មកចុចលើប៊ូតុង Create a Video។
- ជំហ៊ានទី៥៖ បន្ទាប់ពីបានចុចលើប៊ូតុង “Create Video” រួចវានឹងបង្ហាញផ្ទាំងថ្មីដើម្បីជ្រើសរើសទីតាំងសម្រាប់រក្សាទុកឯកសារវីដេអូដែលមានប្រភេទជា “.wmv” រួចចុចប៊ូតុង”Save” ម្ដងទៀត។
- ជំហ៊ានទី៦៖ បន្ទាប់មកវានឹងចាប់ផ្ដើមបម្លែង សូមរង់ចាំរហូតដល់ Progress bar ស្ថិតនៅផ្នែកខាងក្រោមរបស់ Microsoft Power Point ២០១០ បញ្ចប់។
- ជំហ៊ានទី៧៖ បន្ទាប់ពីបានធ្វើតាមដំណាក់កាលខាងលើរួចមក សូមបើកFile Power point តាមរយៈកម្មវិធីចាក់វីដេអូប្រភេទណាមួយ ដែលSupport file «wmv»ជាការស្រេច។
No comments:
Post a Comment