សូមស្វាគមន៍ប្រិយមិត្តដែលបានចូលមកទស្សនាវេបសាយយើងខ្ញុំ

ដំណោះស្រាយពេលមិនអាចប្រើ Regedit & Gpedit.msc បាន

តើលោកអ្នកធ្លាប់ជួបប្រទះបញ្ហា
បែបនេះដែរទេ? នេះជាលទ្ធផល
នៃការសាកល្បងបិទកម្មវិធី (តែភ្លេចការពារខ្លួន) មែន ត្បិត
តែលោកអ្នកបានធ្វើការបិទនូវកម្មវិធីមួយចំនួនមែនប៉ុន្តែវាមិនបានបិទទាំងស្រុងនោះទេ គឺមានមុខងារមួយចំនួននៅដំណើរការនៅឡើយ។
អញ្ចឹងយើងក៏អាច

ដោះស្រាយបញ្ហានេះបានដែរទោះជាយើងបើក Regedit.exe និងgpedit.msc មិនបានក៏ដោយចុះ។
  1. វិធីទី១៖ ប្រើឯកសារ VBS
    • ទាញយកទីនេះ៖ regtools.vbs
    • លោកអ្នកគ្រាន់តែបើកឯកសារនេះហើយ ធ្វើការ Restart កុំព្យូទ័ររួចធ្វើការបើក Regedit ម្តងទៀតជាការស្រេច

  2. វិធីទី២៖ ប្រើឯកសារ UnHookExec.inf របស់ Symantec
    • ទាញយកទីនេះ៖ UnHookExec.inf
    • ចុចកណ្តុរខាងស្តាំលើឯកសារ UnHookExec.inf រួចយកពាក្យ Install ហើយធ្វើការ Restart កុំព្យូទ័ររួចធ្វើការបើក Regedit ម្តងទៀតជាការស្រេច
សូមប្រកបដោយជោគជ័យនិងសំណាងល្អ!

No comments:

Post a Comment

Blogger Widgets