សូមស្វាគមន៍ប្រិយមិត្តដែលបានចូលមកទស្សនាវេបសាយយើងខ្ញុំ

ការ៉ុតជួយទប់ស្កាត់ រោគមហារីក

ពណ៌ទឹកក្រូច ដ៏ស្រស់របស់ មើមការ៉ុត មិនមែនគ្រាន់តែ ជាពណ៌ម៉្យាង ជួយឱ្យ មានការ ទាក់ទាញ ក្នុងរឿង សោភណភាព តែប៉ុណ្ណោះទេ ព្រោះការពិត ពណ៌ដ៏ ស្រស់នេះ ជាអាវក្រោះ ការពាររោគ មហារីកសួត យ៉ាងពូកែ បំផុត ។

ពណ៌លឿងស្រស់ របស់ការ៉ុត បានមកពី បេតាការ៉ូទីន ដែលជាសារ ជាតិម៉្យាង នៅក្នុងក្រុម ការ៉ូទីន ដែលរាងកាយ អាចបំប្លែង ជាវីតាមីន C ។ ដូច្នេះតើអាច ការ ពាររោគ មហារីក នេះបានដោយ របៀបណា ?
ក្នុងឆ្នាំ ១៩៨១ លោក វេជ្ជបណ្ឌិត រីឆាត ឆាគែល ជំនាញ ផ្នែករោគឆ្លង ពីសាកល វិទ្យាល័យ តិចសាស់ អាមេរិក និង ក្រុមការងារ បានប្រមូល ទិន្នន័យ ពីប្រជាពលរដ្ឋ ២.០០០ នាក់ ដោយស្រាវជ្រាវ ថយក្រោយ ទៅកាន់ឆ្នាំ ១៩៥៧ ថាតើពួកគេ បានបរិភោគ អាហារអ្វីខ្លះ ក្នុងចំនួន ១៩៥ ប្រភេទដែល បានកំណត់ទុក និង មាននរណាខ្លះ កើតរោគ មហារីក សួត ។ លទ្ធផល ស្រាវជ្រាវ បានរក ឃើញថា អ្នកបរិភោគ អាហារ មានជាតិ បេតាការ៉ូទីនច្រើន អាចជួយ កាត់បន្ថយ អត្រាប្រឈម នឹងរោគ មហារីកសួត ក្នុងនោះ ទោះបីអ្នក ជក់បារី ច្រើនឆ្នាំហើយ ក៏ដោយចុះ ។
ចំណែកអ្នក បរិភោគអាហារ ដែលមាន បេតាការ៉ូទីន តិចបំផុត នឹង ប្រឈមកើត រោគ មហារីកសួត ច្រើន ជាងអ្នកបាន បរិភោគ ច្រើនបំផុត ដល់ ៧ ដងឯណោះ ។ ក្រៅពីនេះ ក្រុមពិសោធ រកឃើញ ទៀតថា អ្នកដែល ឈប់ជក់បារី ២-៩ ឆ្នាំ តែបានទទួល សារជាតិក្រុម ការ៉ូទីន ក្នុងកម្រិតទាប និង ប្រឈមជាមួយ ជំងឺមហារីក បំពង់អាហារ ខ្លាំងជាងអ្នក បរិភោគ ផ្លែឈើ ដែលមានជាតិ ការ៉ូទីនខ្ពស់ រហូតដល់ ៥ ដង ទៀតផង ។
ក្នុងមើមការ៉ុត ទម្ងន់ ១០០ ក្រាម មានការ៉ូទីន ៣,២៦ មិល្លីក្រាម ។ គេបាន ណែនាំថា ការទទួលទាន មើមការ៉ុត ក្នុងមួយថ្ងៃ មួយមើម អាចការពារ ជំងឺមហារីកសួត ។ លើសពីនេះ ទៀត ក៏នៅមាន វីតាមីន A វីតាមីន B6 វីតាមីន C និង កាកសរសៃ អាហារ ទៀតផង ។ ចំណែក ប្រយោជន៍ ដែលទទួល បានវិញក្នុង រឿងសុខភាព ជួយបង្កើតខ្លាញ់ នៅក្នុងថ្លើម ជួយសម្រួល ការងារថ្លើម កាន់តែល្អ និង ជួយព្យាបាល អាការ ស្រវាំងភ្នែក ។
មើមការ៉ុត ដែលមាន គុណភាពល្អ គឺមើមមិនង សម្បុរស្រស់ គ្មានស្នាម ជាំ ។ គូររក្សាការ៉ុត ក្នុងទូទឹកកក ឱ្យឆ្ងាយពី ផ្លែប៉ោម ព្រោះឧស្ម័ន អេទីឡែន ដែលភាយចេញ ពីផ្លែប៉ោម នឹងធ្វើឱ្យ ការ៉ុត មានរសជាតិ ល្វីង ៕

No comments:

Post a Comment

Blogger Widgets