សូមស្វាគមន៍ប្រិយមិត្តដែលបានចូលមកទស្សនាវេបសាយយើងខ្ញុំ

ការ​ទទួល​ស្គាល់​ខ្លួន​ឯង​

យើង​បាន​ដឹង​ច្រើន​ហើយ​អំពី​ការ​ទទួល​ស្គាល់​ខ្លួន​ឯង​ពី​មនុស្ស​ដែល​សិក្សា​ ​ឬ​ បង្រៀន​ពី​វិធី​សាស្រ្ត​អភិវឌ្ឍ​ខ្លួន​ ​។​ ​តើ​អ្វី​ទៅ​ជា​ការ​ទទួល​ស្គាល់​ខ្លួន​ឯង​?​ តើ​វា​មាន​ន័យ​ថា​អ្នក​ត្រូវ​ទទួល​ស្គាល់​នូវ​ចំនុច​ខ្សោយ​ ​ឬ​ ​ទំលាប់​អវិជ្ជ​មាន​ ​និង​ ​មិន​កែប្រែ​អ្វី​សោះ ?​ នេះ​មាន​ន័យ​ថា​ការ​ទទួល​ស្គាល់​នូវ​អកប្ប​កិរិយា​ ​របៀប​រស់​នៅ​របស់​អ្នក​ ​និង​ ​មិន​មាន​ការ​ផ្លាស់​ប្តូរ​ ​ហើយ​ធ្វើ​ការ​វិវត្ត​ទៅ​មុខ​ទេ​ឬ​?​ ទាំង​អស់​នេះជា​មធ្យោបាយ​តែ​មួយ​ដែល​ផ្តល់​ឲ្យមាន​ការ​ខ្ចិល​ ហើយ​ផ្តល់​ឲ្យ​មាន​ការ​ដោះ​សារ​សម្រាប់​ការ​ទុក​របស់​របរ​ចោល​ ។
​ទទួល​ស្គាល់​ខ្លួនឯង​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ ​ហើយ​ធូរ​ស្បើយ​ក្នុង​អារម្មណ៍​ ប៉ុន្តែ​វា​មិន​បាន​ផ្តល់​ឲ្យនូវ​ដំណើរ​ការ​ ​និង​ ​ការ​វិវឌ្ឍមួយ​ដ៏​ពិត​ប្រាក​ដទេ​ ។ ពាក្យ​ថាទទួល​ខ្លួនឯងវាហាក់ដូចជាមិនត្រូវបានពន្យល់ឲ្យបានល្អ និង យល់ដឹងឲ្យបានច្បាស់ ។ ការទទួលស្គាល់ខ្លួនឯងដូចជាអ្នកស្ថិតនៅជំហានដំបូង ។ វាជួយអ្នកយល់ដឹងពីគុណភាពល្អ និង មិនល្អរបស់អ្នក ហើយអាចកាត់បន្ថយនូវភាពខ្វះខាតនៃការគោរពខ្លួនឯង ខ្វះភាពសប្បាយរីករាយ និង ខ្លះនូវសេចក្តីពេញចិត្ត ។ ការទទួលស្គាលខ្លួនឯងមិនមែនមានន័យថាអ្នកត្រូវតែទទួលស្គាល់អ្វីគ្រប់យ៉ាង ហើយមិនធ្វើការផ្លាស់ប្តូរដើម្បីឲ្យកាន់តែប្រសើរឡើងនោះទេ ត្រូវដឹង និង ស្គាល់នូវ អាកប្បកិរិយា ទំលាប់ និង អត្តចរិតផ្ទាល់ខ្លួនរបស់អ្នក និង កុំខ្លាចថាអ្នកជាមនុស្សយ៉ាងណានោះ ហើយវាក៏ជាជំហានដំបូងសម្រាប់អ្នកដែរ ។ នៅពេលអ្នកទទួលស្គាល់ថាអ្នកជានរណា ហើយអ្នកដាក់ខ្លួនអ្នកនៅក្នុងតួនាទីមួយដ៏ប្រសើរដើម្បីធ្វើការកែប្រែ និង អភិវឌ្ឍខ្លួន ។ វាមិនមែនជាការដោះសារក្នុងការនិយាយថា ខ្ញុំបែបនេះ ។ ខ្ញុំទទួលស្គាល់ខ្លួនខ្ញុំ ។ ខ្ញុំទទួលស្គាល់នូវអត្តចរិតរបស់ខ្ញុំ ។ ការស្គាល់ខ្លួនឯងជាជំហានដែលអាចនាំឲ្យអ្នកធ្វើការបង្កើននូវការអភិវឌ្ឍខ្លួនឯង និង ជីវិត ។ ការធ្វើការអភិវឌ្ឍទាមទារឲ្យអ្នកយល់ និង ដឹង ពីអត្តចរិត និង ទំលាប់របស់ខ្លួនឯង ហើយឈប់ប្រៀបធៀបខ្លួនរបស់អ្នក ហើយនឹង សមិទ្ធិផលរបស់អ្នកទៅនឹងអ្នកដទៃ ហើយត្រូវដឹងពីជំនាញរបស់ខ្លួន និង​ ភាពខ្វះខាតរបស់ខ្លួនផងដែរ ។ ទាំងអស់នេះនឹងនាំមកនូវសេចក្តីសុខ និង សន្តិភាពក្នុងចិត្ត ។
ប្រភពពី៖ http://success.com.kh

No comments:

Post a Comment

Blogger Widgets