ការរមួលក្រពើអំឡុងពេលមានផ្ទៃពោះគឺកើតមានជាច្រើនចំពោះស្ត្រីមានផ្ទៃពោះ ហើយជារឿយៗអាការៈបែបនេះនឹងលេចឡើងនៅពាក់កណ្តាលអាធ្រាត្រអំឡុងពេលត្រីមាសទី២ ឬទី៣នៃគក៌។
អ្នកឯកទេសជាច្រើននាក់មិនប្រាកដថាតើមូលហេតុអ្វីបានជាមានការរមួលក្រពើនេះកើតមានឡើងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេវាឈឺខ្លាំង។
អ្វីដែលអាចជួយពួកគេបានរួមមានៈ
អ្នកឯកទេសជាច្រើននាក់មិនប្រាកដថាតើមូលហេតុអ្វីបានជាមានការរមួលក្រពើនេះកើតមានឡើងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេវាឈឺខ្លាំង។
អ្វីដែលអាចជួយពួកគេបានរួមមានៈ
- សូមសណ្តូកកំភួនជើងអោយត្រង់មុននឹងចូលគេងដើម្បីការពារពីការរមួលក្រពើ
- សូមទាញជើងរបស់អ្នក និងកាច់ប្រអប់ជើងទៅរកស្មងជើងនៅពេលដែលអ្នករមួលក្រពើ។ ការម៉ាស្សាថ្នមៗត្រង់កំភួនជើងអាចជួយបន្ថូរសាច់ដុំ
- សូមប្រាកដថាអ្នកបានផឹកទឹកគ្រប់គ្រាន់អំឡុងពេលថ្ងៃ
- ប្រសិនបើត្រូវបានបញ្ជាក់ដោយគ្រូពេទ្យ, ការធ្វើលំហាត់ប្រាណជាទៀងទាត់អាចជួយបន្ថយការរមួលក្រពើបាន
- មនុស្សមួយចំនួនគិតថា ការរមួលក្រពើត្រូវបានបង្កឡើដោយការថយចុះសារជាតិចិញ្ចឹមដូចជាកាល់ស្យូមនៅក្នុងឈាម ប៉ុន្តែវាមិនមានការបង្ហាញថា ការប្រើប្រាស់ថ្នាំគ្រាប់បន្ថែមគឺមានប្រយោជន៍ក្នុងការព្យាបាល ឬការពារការរមួលក្រពើនេះនោះទេ។
- ប្រសិនបើការឈឺរមួលក្រពើនេះមិនត្រូវបានដោះស្រាយ ឬធ្ងន់ធ្ងរ ឬត្រូវបានគួបផ្សំនឹងការហើម, ក្តៅ ឬក្រហមត្រង់ជើង ឬពិបាកដើរនោះ, សូមទៅជួបគ្រូពេទ្យភ្លាមៗ៕
ប្រភពពី៖ http://success.com.kh
No comments:
Post a Comment