លើសពីការផ្ញើសារជាអក្សរ Line អាចអោយលោកអ្នកផ្ញើ រូបភាព សារជាសំឡេង វីដេអូ បានយ៉ាងងាយស្រួល ។ បន្ថែមពីមុខងារដែលបានរៀបរាប់ខាងដើម Line បានដាក់អោយប្រើនូវ Stickers ដែលវាជារូបភាពបញ្ហាញពីសកម្មភាពផ្សេងៗរបស់អ្នកជំនួសការប្រើប្រាស់អក្សរ ។ ការដាក់ Stickers អោយប្រើប្រាស់ដោយឥតគិតថ្លៃមានចំនួនតិច(ទៅតាមប្រទេស) និង មួយចំនួនធំជា Stickers គិតថ្លៃ ។ថ្ញៃនេះក្រុមការងារយើងចង់បង្ហាញពីរបៀបទាញយក Stickersឥតគិតថ្លៃពីប្រទេសមួយចំនួនដែលប្រទេសយើង មិនអាចទាញយកបានដោយប្រើ VPN(virtual private network ) ។
តំរូវការ ×មានកម្មវិធី iFile លើទូរសព្ទ័ (អ្នកអាចយកបានពី Cydia)
ចំណាំ ×Free Trial VPN ប្រើបា្រស់បានរយៈពេល ២០នាទី(អាចភ្ជាប់ម្ដងទៀត៥នាទីក្រោយពេលផ្ដាច់) ហើយអាចភ្ជាប់បាន៣ដងក្នុង១ថ្ញៃ(លើកលែងតែអ្នកដូរ IP) ។
របៀបទាញយក ១ ៖ ចូលទៅ Line>More>Settings>Accounts រួចភ្ជាប់ Email និង គនណីFacebookរបស់អ្នកជាមួយ Line ។
២ ៖បិទកម្មវិធី Line អោយលែងដំណើរការ រួចចូលទៅ iFile>var>mobile>Applications>Line>Library>Preferences រូចលុប jp.naver.line.plist ។
៣៖ រូចចូលទៅកម្មវិធី Line រួចចុច Login with Facebook ហើយចុច Cancel ចំពោះ Add Friends from Your Contacts ។ បិទកម្មវិធីលែងអោយដំណើរការ ។
៤៖ ចូលទៅ Safari ចូលទៅគេហទំព័រ m.flyvpn.com រួចធ្វើការចុះឈ្មោះ(Register) ដោយបំពេញតាមតំរូវការរបស់គេហទំព័ររួចហើយចុច Register នោះវានឹងប្រាប់ថាអ្នកធ្វើការចុះឈ្មោះបានសម្រេច(Registered Successfully) ។ បន្ទាប់មកចុចយក Free Trial រួច Free Trial VPN ឬ Thailand Trial VPN(សំរាប់VPNប្រទេសថៃ) ។
៥៖ បន្ទាប់មកយើងជ្រើសប្រទេសដែលយើងចង់ទាញយក Stickers (តារាងStickers Free ដែលបង្ហាញទង់ជាតិតាមប្រទេស) ខ្ញុំយកប្រទេសជប៉ុនមកសាកល្បង ចុច Setup បន្ទាប់មកវានឹងបង្ហាញ Profile ចុច install>Install Now ។ ត្រលប់ទៅ Settings>General>VPN រួចចុចបើក ។
៦៖ ចូលទៅកម្មវិធី Line>More>Sticker Shop>EVENT រួចធ្វើការទាញយកជាការស្រេច ។ អ្នកអាចប្ដូរVPN ដើម្បីទាញយកពីប្រទេសផ្សេងទៀត ។
ប្រភពពី៖ http://itkhmer.net/
No comments:
Post a Comment