សូមស្វាគមន៍ប្រិយមិត្តដែលបានចូលមកទស្សនាវេបសាយយើងខ្ញុំ

ដាក់​ Shortcut ទៅ​ក្នុង Context

ទំព័រ​មុន យើង បាន​បង្ហាញ​ពី​របៀប​បង្កើត Shortcut បើក​គេហទំព័រ​ណា​មួយ​ដាក់​ទៅ​លើ Desktop។ សម្រាប់​ទំព័រ​នេះ​វិញ យើង នឹង​បង្ហាញ​ពី​របៀប​មួយ​ផ្សេង​ទៀត ដែល​អាច​ឲ្យ​ប្រិយមិត្ត​បង្កើត Shortcut គេហទំព័រ កម្មវិធី ឬ​ក៏​ Folder ផ្សេងៗ​ ដាក់​ទៅ​ក្នុង Context Menu។


ការ​បង្កើត​ Shortcut ទៅ​ក្នុង Context Menu នេះ​ គឺ​ត្រូវ​ធ្វើ​ឡើង​តាម​កម្មវិធី Right Click Context Menu Adder។ ចុច​ទី​នេះ ដើម្បី​ទាញ​យក​កម្មវិធី​នេះ។ សម្រាប់​អ្នក​ដែល​ចង់​បង្កើត Shortcut គេហទំព័រ​ដាក់​ទៅ​ក្នុង Context Menu សូម​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​៖ ជ្រើស​យក​ពាក្យ Web Address បន្ទាប់​មក​វាយ​អាស័យដ្ឋាន​គេហទំព័រ​ដែល​អ្នក​ចង់​បង្កើត​ទៅ​ក្នុង​ប្រអប់​ដែល​បាន​ផ្តល់​ឲ្យ។



ចុច​លើ​ពាក្យ Add to Context Menu ជា​ការ​ស្រេច។ បន្ទាប់​មក​ទៀត សាក​ល្បង​ Right Click ទៅ​លើ Desktop របស់​អ្នក តើ​មាន​អ្វី​កើត​ឡើង?



ប្រភពពី៖Sabay.com.kh

No comments:

Post a Comment

Blogger Widgets