សូមស្វាគមន៍ប្រិយមិត្តដែលបានចូលមកទស្សនាវេបសាយយើងខ្ញុំ

វិធីធ្វើឆៃ​យ៉​បំពង


ឆៃ​យ៉​បំពង
​នេះ​ជា​ប្រភេទ​មុខម្ហូប​មួយ​ប្រភេទ​ដែល​ប្រិយមិត្ត​និយម​ចូលចិត្ត​ធ្វើ និង​ទទួលទាន​។ ដូច្នេះ​ប្រសិនជា​ប្រិយមិត្ត​ដែល​មិនទាន់​ចេះ​ធ្វើ​ឆៃ​យ៉ សូម​រីករាយ​ជាមួយ​ផ​ប​ហ្សូ​ន អាស៊ី និង​បង្ហាញជូន​ពី​ត​បៀ​ប​ធ្វើ​ក៏ដូចជា​គ្រឿងផ្សំ​ដូចខាងក្រោម​នេះ​៖


​គ្រឿងផ្សំ​៖
​សំបក ឆៃ​យ៉​, សាច់ជ្រូក​, ត្រាវ​, ប៉ិកួ​ក​, សណ្ដែកដី​លីង​, ទឹកត្រី​, ស្ករ​, ខ្ទឹមស​, ខ្ទឹមក្រហម​, ខ្លាញ់​ឬ​ប្រេង​, អំបិល និង​ម្សៅ​ស៊ុប​។​

​វិធី​ធ្វើ​៖
១- យក​សំបក​ឆៃ​យ៉ ទៅ​ជ្រលក់​ទឹក​ដាក់​ហាល​ឱ្យ​ទន់ ឯ​សាច់ជ្រូក​ចិញ្ច្រាំ​ឱ្យ​ម៉ត់ ហើយ​ខ្ទឹមស ខ្ទឹមក្រហម ហាន់​ស្ដើងៗ​។​
២- ត្រាវ និង​ប៉ិកួ​ក​ត្រូវ​ហាន់​ជា​សរសៃ​ឆ្មាៗ ច្របាច់​ជាមួយ​អំបិល យក​ទឹក​ចេញ រួច​យកទៅ​លាយ​ជាមួយ​សាច់ជ្រូក ហើយ​ចិញ្ច្រាំ​ខ្ទឹមស ខ្ទឹមក្រហម រួចមក​ច្របល់​ជាមួយ​អំបិល ស្ករ ម្សៅ​ស៊ុប​បញ្ចូល​គ្នា​ឱ្យ​សព្វ បន្ទាប់មក​យក​សំបក​ឆៃ​យ៉​ដែល​ហាល​មក​ដាក់​មូរ​ឱ្យ​ណែន យក ទៅ​ដាក់​ចៀន​ក្នុង​ខ្ទះ​ដែលមាន​ខ្លាញ់​កំពុងតែ​ក្ដៅ​ឱ្យ​ក្រហម​ជាការ​ស្រេច​។ សម្រាប់​ឆៃ​យ៉​នេះ គេ​បរិភោគ​ជាមួយ​ជ្រក់ ឬក៏​ទឹកត្រី​ជូរអែម​។​

No comments:

Post a Comment

Blogger Widgets