សូមស្វាគមន៍ប្រិយមិត្តដែលបានចូលមកទស្សនាវេបសាយយើងខ្ញុំ

ធ្វើពងទាប្រៃជាមួយទឹកអំបិល

                                                       ដូចគ្នាទៅនិងបន្លែ ឬសាច់ដែរពង
ទាក៏អាចឲ្យគេរក្សាទុកក្នុងរយៈពេលយូរបានដែរ ដូច្នេះការប្រឡាក់ពងទា (ត្រាំ) ចាមួយទឹកអំបិល គឺជាវិធីរក្សាវាទុកឲ្យបានយូរដែរ។ ការត្រាំពងទានៅក្នុងទឹកអំបិលទុក អាចឲ្យយើងយកវាមកប្រើការនៅពេលណាក៏បាន មួយវិញទៀតនោះ វាស្អាតស្រាប់ផង មិនដូចជាពងទាប្រៃទិញពីផ្សារ ដែលប្រឡាក់ផេះអង្កាមប្រៃ ត្រូវយកមកលាងទឹកសំអាតសិននោះទេ។
ការធ្វើពងទាប្រៃដោយខ្លួនឯងអាចជួយធ្វើឲ្យយើងចំណេញប្រាក់ផងដែរ ព្រោះវាចំណាយអស់តិចក្នុងការធ្វើបើប្រៀបធៀបជាមួយពងទាប្រៃដែលទិញមកពីផ្សារ។ អ្វីដែលត្រូវការ :

  1.  - ពងទាចំនួន ១២ ត្រូវរើសយកពងណាមានពណ៌ក្រហមល្អ និងមានទំហំធំបង្គួរ 
  2.  - ទឹកចំនួន ១២ពែង
  3.  - អំបិលចំនួន ៦ពែង
  • វិធីធ្វើ :
  •  - ដាក់ទឹកក្នុងឆ្នាំងមួយ ដាក់អំបិលចូល កូរឲ្យរលាយដាក់ដាំលើភ្លើងរហូតពុះ លើកចេញទុកឲ្យវាត្រជាក់
  •  - លាងពងទាឲ្យស្អាត ជូតឲ្យស្ងួត 
  •  - យកកែវធំមួយចាក់ល្បាយទឹកអំបិលចូលបន្តិច ក្រឡុករួចចាក់ចេញវិញ
  •  - តម្រៀបពងទាទៅក្នុងកែវនោះ ដោយប្រយ័ត្នកុំឲ្យបែក រួចទុកវានៅទីមួយឆ្ងាយពីកំដៅ និងគ្មានសំណើម
  •  - បន្ទាប់ពីរយៈពេល ១២ថ្ងៃ ពងទាប្រៃនេះអាចប្រើការយកមកចំអិនជាម្ហូបបានហើយ
  •  - ស្ងោរពងទាប្រៃត្រឹមតែ ១០នាទីបានហើយ។ ពងទាប្រៃធ្វើតាមរបៀបនេះ អាចរក្សាទុកបានច្រើនខែ ប៉ុន្តែពងក្រហមខាងក្នុងរបស់វា មិនបានក្រហមដូចជាការធ្វើប្រឡាក់ផេះអង្កាមប្រៃនោះឡើយ៕

No comments:

Post a Comment

Blogger Widgets